2023-11-14 09:11
284

ព្រះសីហនុ៖ ករណីអគ្គិភ័យបានឆាបឆេះបន្ទប់ជាន់ ទី៦ នៃសណ្ឋាគារ «ឡិមុន» ទាំងព្រឹកបណ្តាលឲ្យមាការភ្ញាក់ផ្អើល នៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចចេញប្រតិបត្តិការជួយសង្គ្រោះភ្លាម។

ករណីនេះ វេលាម៉ោងជាង ៥ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្រោយអតីតសាលាក្តីសង្ឃឹម ក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច ជំនាញបង្ការពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់មិនឲ្យរាលដាលបន្ត។ 

 ចំពោះមូលហេតុ ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ផ្លូវការពីសមត្ថកិច្ចនៅឡើយ រង់ចាំការស្រាវជ្រាវតាមនិតិវិធី៕