2023-11-14 03:11
338

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាមថា «លោកហ៊ានអះអាងអំពីការបាញ់បោះសេរី នៅតំបន់ចំការតែលើខ្នងភ្នំគិរីរម្យ មិនមានឈ្មោះ គៀង សាវុធ និងឈ្មោះ គៀង ចាន់តួទេ ប្រសិនជាសមត្ថកិច្ចតាមដានរកឃើញពាក់ព័ន្ធមែននោះ គឺ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ និងបកស័ក្តិចេញទាំង ០២នាក់ឪពុក និងកូនតែម្តង»។ 

នៅក្នុងសារសំឡេងដែលបានបង្ហោះចែកចាយលើប្រព័ន្ធតេឡេក្រាម នាយឧត្តមសេនីយ៍ គៀង សាវុធ បានអះអាងថា៖ ខ្ញុំនាយឧត្តមសេនីយ៍ គៀង សាវុធ ជាអគ្គមេបញ្ជាការរង សុំអះអាងចំពោះមុខច្បាប់បញ្ហការបាញ់បោះនៅចំការតែលើភ្នំគិរីរម្យ មិនមានឈ្មោះ គៀង សាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេសូមមហាជនជ្រាប ហើយប្រសិនបើតាមដានទៅរកឃើញពិតប្រាកដសូមអះអាង ថា «ទី១- ទទួលខុសត្រូវចំពោះមុខច្បាប់ បកស័ក្តិចេញទាំង ០២នាក់ឪ និងកូន, ទី២- ចាប់ដាក់ពន្ធនាគារទាំង ០២នាក់ ឪពុក និងកូន»។ ខ្ញុំនាយឧត្តមសេនីយ៍ គៀង សាវុធ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកហ៊ានអះអាងអំពីការបាញ់បោះសេរី នៅតំបន់ចំការតែលើខ្នងភ្នំគិរីរម្យ មិនមានឈ្មោះ គៀង សាវុធ និងឈ្មោះ គៀង ចាន់តួទេ ប្រសិនជាសមត្ថកិច្ចតាមដានរកឃើញពាក់ព័ន្ធមែននោះ គឺទី៖១ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ និងបកស័ក្តិចេញទាំង ០២នាក់ឪពុក និងកូនតែម្តង»។ ទី២៖ចាប់ដាក់ពន្ធនាគារទាំង២ឪកូន សូមមហាជ្រាបទាំងអស់នេះជាពាក្យពិតរបស់យើងខ្ញុំគៀង សាវុធ រាល់សារព័ត៌មានទាំងអស់ដែលចុះបផ្លើសពីរការពិតសូមឲ្យកែឡើងវិញរយៈពេល១អាទិត្យ បើមិនដូច្នោះទេ ខ្ញុំសូមប្តឹងតាមផ្លូវច្បាប់ហើយដើម្បីអ្នកឯងយល់អំពីច្បាប់អ្នកសារព័ត៌មានយ៉ាងមិច ផ្សាយមិនពិតបង្កាច់បង្ខូច កិត្តិយសខ្ញុំ និងកូនខ្ញុំ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនៅត្រង់ចំណុចផ្ទះក្រហម ដីចំការលំហែ ក្នុងតំបន់ចំការតែ លើឧទ្យានជាតិ «ព្រះកុសមៈគិរីរម្យ» ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីក្រុមអនាធិបតេយ្យ និងមានឥទ្ធិពលជាច្រើននាក់ បានផឹកស៊ីចាក់ធុងបាស់រហូតដល់ស្រវឹងក៏នាំគ្នាបាញ់បោះសេរីកក្រើកអស់មនុស្សម្នាក់ទេវតា អ្នកតាខ្នងភ្នំគិរីរម្យភ័យភ្នែកនៅកញ្ចឹងក។ 

នៅថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញនេះ គណៈកម្មការចម្រុះរបស់ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងចុះទៅស្រាវជ្រាវទីតាំងកន្លែងកើតហេតុ ក្រោមការដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រមូលវត្ថុតាងមានសំបកគ្រាប់កាំភ្លើងខ្លីចម្រុះ ចំនួន ១១២គ្រាប់, សំបកគ្រាប់កាំភ្លើង M16 ចំនួន ៣៦គ្រាប់, សំបកគ្រាប់កាំភ្លើង AK47 ចំនួន ៥៥គ្រាប់។ 

ក្រោយការស្រាវជ្រាវ និងសាក្សីបំភ្លឺ សមត្ថកិច្ចកំណត់បានមុខសញ្ញាបាញ់បោះសេរីនោះ មានឈ្មោះ ឆាយ ជាមន្ត្រីនគរបាល និងបក្ខពួកជាច្រើននាក់ទៀត ហើយការបាញ់នោះចំពេលមានរៀបចំកម្មវិធីអបអរសាទរខួបកំណើត ហ៊ាឆាយផងដែរ។ 

តាមប្រភពបញ្ជាក់ថា មុខសញ្ញាដែលសមត្ថកិច្ចកំណត់បាននោះ មានឈ្មោះ កង ដារាវិឆៃ ហៅឆាយជាប៉ូលីសផ្នែកស៊ើបការណ៍ នៅក្រសួងមហាផ្ទៃឋានៈអនុសេនីយ៍ទោ និងបក្ខពួកដែលបាញ់បោះសេរីលើភ្នំគិរីរម្យ៕