2023-11-14 04:11
342

ភ្នំពេញ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចជិតកន្លែងប្រណាំងឡាន ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។ 

បុរសជាជាតិចិនម្នាក់បើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលធ្លាក់ផ្លូវបុកបង្គោលភ្លើងបណ្តាលឱ្យបាក់អស់មួយដើមខ្សែភ្លើងទាញបង្គោលភ្លើងមួយដើមទៀតទ្រេតរងការខូចខាត។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y 0141 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងផងនៅមិនបន្ថយល្បឿនក៏រេធ្លាក់ផ្លូវជ្រុលបុកបង្គោលភ្លើងថ្មបាក់អស់មួយដើមដល់ដីនិងខ្សែភ្លើងទាញទ្រេតបង្គោលភ្លើងមួយដើមទៀតរងការខូចខាតដោយឡែករថយន្តរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយពេលក្រោយ៕