2023-11-14 04:11
286

ខេត្តបាត់ដំបង÷តាមប្រភពពីកម្លាំងនគរបាលជំនាញនៃស្រុកថ្មគោល កាលពីនៅថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៩ និង ២០នាទីល្ងាចនៅចំ ណុចក្រុមទី០៦ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញចុះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោ ក វរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សេង លុច អធិ ការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំគ្រឿង ញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីនៃអធិការដ្ឋាននគរបាល ស្រុកបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់គឺ៖
សមត្ថកិច្ចជំនាញបានបន្តថា÷ជនសង្ស័យ
១-ឈ្មោះ វិត វ័ន ភេទប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិ ត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ធំសង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០១គ្រឿង(ចាស់)។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការតាមនិតិវិធី ច្បាប់៕ដោយ,ស សារឿន