2023-11-14 05:11
320

ពោធិ៍សាត់៖ ជនសង្ស័យឆ្លងខេត្ត-រាជធានីប្រព្រិតអំពើចោរកម្ម ចំនួន ០២នាក់ រួមនឹងមធ្យោបាយរថយន្តមួយគ្រឿង ជាមួយវត្ថុតាងសត្វគោ ចំនួន ០៤ក្បាល របស់កសិករ នៅស្រុកវាលវែង ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកព្រម្មទ័ណ្ឌខេត្តពោធិ៍សាត់ សហការណ៍គ្នា និងកម្លាំងជំនាញតាមបណ្ដាស្រុកក្រុងក្នងខេត្ត តាមចាប់ខ្លួនបាននៅឯព្រំប្រទល់ខេត្តបាត់បង។ 

ហេតុការណ៍ ចាប់ខ្លួនក្រុមចោរកម្មឆ្លងខេត្តបាននេះ បានកើតឡើង កាល់ពីម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣ ត្រង់ចំណិចថ្នល់បត់ ស្ថិតក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលបន្ទុកផែនព្រម្មទណ្ធនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយទទួលបទបញ្ជារដ៍មុឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការរដ្ឋាននគរបាលខេត្ត និងបានទទួលសេចក្ដីរាយការណ៍ ពីជនរងគ្រោះម្ចាស់គោ ចំនួន ០២នាក់ និងលោកអធិការរដ្ឋាននគរបាលស្រុកវាលវែង គឺនៅវេលាម៉ោង ២និង៣០នាទី រំលងអាទ្រាធ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចអូពងមាន់ ភូមិស្ទឹងថ្មី និងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវបានជនសង្ស័យធ្វើសកម្មភាពបើករថយន្ត ដើរលូចគោ ប្រជាកសិករ នៅចំណុចភូមិឃុំខាងលើ ពីកន្លែងផ្សេងគ្នាអស់ ចំនួន ០៧ក្បាល ដេញឡើងរថយន្ថដឹកចេញបាត់ដោយគោ ចំនួន ០៣ក្បាល បានហក់ចេញពីរថយន្តវិញ នៅសល់គោ ចំនួន ០៤ក្បាលទៀត។

លោក ម៉ូ លីដា បន្តថា ក្រោយពីទទួលពត៍មាននេះភ្លាម លោកបានប្រមូលកម្លាំងជំនាញខេត្ត សហការណ៍ជាមួយជំនាញស្រុកក្រុង បើកការស្រាវជ្រាវចេញប្រត្តិបត្តិការណ៍ គ្រប់កន្លែងទាំងយប់ ដោយប្រើពេល ៣ម៉ោង រហូតដល់ម៉ោង ៥និង៣០នាទីព្រឹកថ្ងៃដដែលក៍បានឃើញមុខសញ្ញារថយន្ត ប្រភេទ ហុកឡ (កង់បួន) ក្រុមចោរកម្មលូចគោ 
ស្លាកលេខ ភ្នំពេញ ៣ដ.០៣២៧ ត្រង់ចំណុចភូមិសាស្រ្តខាងលើ ជាប់ព្រំប្រខេត្តពោធិ៍សាត់ ក៍ចាប់បានទាំងជនសង្ស័យ និងវត្ថុតាងតែម្ដង។

លោកបានបញ្ជាក់ថា: សត្វគោ ចំនួន ០៤ក្បាល របស់ជនរងគ្រោះជាម្ចាស់គោទី១- ឈ្មោះ ទឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ នៅភូមិស្ទឹងថ្មី, ទី២- ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិ-ឃុំប្រម៉ោយ ស្រុកវាល ខេត្តពោធិ៍សាត់ គឺផ្នែកជំនាញយើងបានប្រគល់គោទាំងនោះជូនគាត់វិញផងដែរ។

ដោយឡែកជនសង្ស័យ ចំនួន ០២នាក់ទី១- ឈ្មោះ ឈឿន ម៉ាប់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិដងទុង ឃុំដងថ្មីទុង ស្រុកឈូក ខេត្តកំពត ជាម្ចាស់រថយន្ត និងទី២- ឈ្មោះស៊ន ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅបែកចាន សង្កាត់ចោមចៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនេះ កម្លាំងជំនាញកំពុងធ្វើនិតិវិធីតាមផ្លូវច្បាប់ ដើម្បីចាត់ការបន្តទៅតុលាការ៕ លាន គ្រន