2023-11-15 10:11
361

ខេត្តពោធិ៍សាត់: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដល់ពីប្រជាពលរដ្ឋគ្រប់សមត្ថកិច្ចនគរបាល នៅលើដងផ្លូវជាតិលេខ០៥ និងអធិការរដ្ឋាននគរបាលស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ ដោយកើតមានអំពើចោរកម្មកើតឡើង១ករណីដែលជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តពីអ្នកបើកតាក់ស៊ី តែមិនដល់១សន្ទុះសោះ ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនបានភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលចាប់ខ្លួនជនសង្ស័យនេះបានកើតឡើង លើផ្លូវជាតិលេខ០៥ ត្រង់គឺឡូម៉ែតលេខ ១៦១និង១៦២ នៅវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោកវរសេនីយ៍ឯក មោក ភារម្យ អធិការរដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា: ខណ:ពេលលោកកំពុងបំពេញការងារនៅក្នងអធិការនគរបាលរបស់លោក ក៍បានទទួលទូរស័ព្ទពីជនរងគ្រោះជាអ្នករត់តាក់ស៊ី ដឹកអីវ៉ាន់ពីឡែមទៅភ្នំពេញពេលមកដល់បាត់ដំបង។ ក៍មានបុរសជាជនសង្ស័យម្នាក់ បានសុំជិះរថយន្តទៅភ្នំពេញជាមួយ រូបគាត់ក៍យល់ព្រមដោយឲ្យជនសង្ស័យនោះអង្គុយនៅកាប៉ីនមុខក្បែរគាត់បើក ព្រោះខាងក្រោយជាប់ដឹកអីវ៉ានពេញអស់ ស្រាប់តែពេលជិះមកដល់ស្រុកបាកាន ម្ដុំត្រពាំងជងទឹកដីពោធិ៍សាត់ បុរសសង្ស័យនោះក៍ប្រាប់ថាខ្លួនសុំឈប់ឡានសិន ឈឺនោមមួយភ្លែត ភ្លាមនោះរូបគាត់ជនរងគ្រោះមិនចាប់អារម្មណ៍ ក៍កាច់សោរថយនន្តឈប់ បើកទ្វាចុះទៅនោមមុន ពេលនោះជនសង្ស័យ ក៍បានហក់ទៅកាន់ចង្កូតរថយន្តគាត់ ជាប្រភេទ ( ស្តារិចពណ៍ទឹកប្រាក់ពាក់ស្លាកលេខ1BS 16-94 ភ្នំពេញ) ហើយចុចឡុកទ្វាបើកយ៉ាងលឿនសំដៅទៅខាងកើតបាត់។

លោកអធិការឲ្យដឹងបន្តថា: ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម និងដោយមានបទបញ្ជារពីលោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការគរបាលខេត្តពោធិ៍សាត់ផង លោកបានដឹកនាំបញ្ជារកំលាំងជំនាញ និងទាក់ទងទៅកំលាំងដែលនៅតាមគោលដៅ ហើយក៍បានឃើញមុខសញ្ញាដូចព័ត៌មានខាងលើក៍ធ្វើការស្ទាក់ចាប់បានភ្លាមៗទាំងជនសង្ស័យនិងវត្ថុតាងតែម្ដង។ 

លោកអធិការបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចាន់ សុនិត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរត់តាក់ស៊ី រសៀលនៅភូមិស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយរថយន្ត បានប្រគល់ជូនវិញ ។ ចំណែកជនសង្ស័យឈ្មោះ ឡេង ចិត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពុងលែង ឃុំថ្នល់ទទឹង ស្រុកក្រូចឆ្កា ខេត្តកំចាម ។ ដោយសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកក្រគរផ្នែកជំនាញយើងបានកំពុងបំពេញនិតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តពោធិ៍សាត់៕