2023-11-15 04:11
335

(កំពត)៖   នាថ្ងៃទី ១៤ ខែ វិច្ឆកា ឆ្នាំ២០២៣នេះ លោក គង់ សុផុនចៅសង្កាត់អណ្តូងខ្មែរបានប្រាប់ឲ្យដឹងថា ភូមិតាដិបជាភូមិមួយនៅជាយក្រុងកំពត បានប្រែក្លាយទៅជាកន្លែងដ៍ស្ងប់ស្ងាត់ មួយនៅជាប់ជើងភ្នំបូកគោជាយក្រុងកំពតខេត្តកំពតមានជនបរទេសជាច្រើនដែលមកលេងខេត្តកំពតបានមកសម្រាកដើលេងលម្ហែនៅកន្លែងភូមិនោះ តែនាបច្ចុប្បន្នអ្នកភូមិតែងតែហៅភូមិមួយនោះថា ភូមិបានរាំងពិព្រោះមានជនបរទេសនាំគ្នាទៅរស់នៅកាន់តែច្រើនៗឡើង។

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានប្រាប់ឲ្យដឹងថាមានប្រជាពលរដ្ឋ និងជនបទេសបាននិងកំពុងផ្លាសប្តូរបទពិសោធក្នុងការរស់នៅជាមួយគ្នាបានយ៉ាងសុខដុមគ្នានៅក្នុងភូមិនោះ ពិព្រោះភូមិតាដិប គឺមានប្រវត្តិជនជាតិបារាំងទៅរស់នៅដំបូងគេបង្អស់ កាលពី៩ឆ្នាំមុន ហើយពលរដ្ឋថាពេលនោះផ្លូវចូលភូមិនេះ ជាផ្លូវលំសម្រាប់អ្នកភូមិបរទេះទៅស្វែងរកអនុផលព្រៃឈើនៅតំបន់ភ្នំបូកគោ។

លោក គង់ សុផុន ចៅសង្កាត់ថាដោយសារមានអ្នកទេសចរបានស្គាល់ តែងតែដើមកលេងលម្ហែកម្សាន្តច្រើន ហើយអាជ្ញាធរក៏បានធ្វើជាផ្លូវក្រាលគ្រួសក្រហមរហូតមកដល់បច្ចុប្បន្ន នេះបានប្រែក្លាយផ្លាសប្តូរទៅជាផ្លូវបេតុងវិញ។

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានបន្តឲ្យដឹងថាភូមិដិបជាភូមិមួយបានទាក់ទាញភ្ញៀវជនបរទេសឲ្យមករស់នៅ និងកន្លែងសម្រាកលម្ហែច្រើនជាងគេ រហូតអ្នកភូមិហៅភូមិនេះថា ជាភូមិបារាំង។ជាមួយគ្នានោះដែរ មាន កញ្ញា អារី ធ្វើជាបុគ្គលិក រីស៊ត ប៊ូហ៊ីមៀរ បានប្រាប់ឲ្យដឹងថា វត្តមានរបស់ជនបរទេសដែលមករស់នៅក្នុងភូមិតាដិប បានផ្តល់ប្រយោជន៍ជាច្រើនយ៉ាង ទាំងការអភិវឌ្ឍន៍សហគមន៍ និងមានឱកាសសម្រាប់អ្នកភូមិមានការងាធ្វើផងដែ។

ដោយឡែកចំណែកឯភ្ញៀវទេសចរមកពីបារាំង ម្នាក់បាននិយាយប្រាប់ឲ្យដឹងថា គាត់បានមករស់នៅខេត្តកំពត៤ឆ្នាំ គាត់ពួកគាត់ចូលចិត្តមកសម្រាកលេងលម្ហែកម្សាន្តនៅភូមិតាដិបនេះ ហើយកាលពីមុនភូមិនេះមានផ្លូវពិបាកធ្វើដំណើរ ជាពិសេសនោះនៅរដូងវស្សា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិតាដិបបានផ្លាសប្តូរមុខមាត់ថ្មី ផ្លូវស្អាត ហើយភ្ញៀវបរទេសតែងតែមករស់នៅកាន់តែច្រើនឡើង រីឯភ្ញៀវទេសចរមកហ្វីលីពិនថា គាត់សប្បាយរីករាយ កក់ក្តៅជាមួយប្រជាពលរដ្ឋ និងជនបរទេសចម្រុះជាតិសាសន៍នៅទីនេះ ធ្វើឲ្យគាត់មានអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនដូច្នេះដែរ។
បើយោងតាមការលើកឡើងរបស់លោក គង់ សុផុន ចៅសង្កាត់ និងម្ចាស់រិស៊តនៅតំបន់នោះ ថាភូមិតាដិបនៅតែមានអ្នកវិនិយោគខ្មែរ និងបរទេស ចូលមកសាងសង់បង្កើតជាបឹងហ្គាឡូ  រីស៊តជាបន្តបន្ទាប់ ហើយទៅថ្ងៃមុនទីនេះនឹងកាន់តែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសនោះគឺជាទីកន្លែងជម្រកធម្មជាតិដ៏ពេញនិយមរបស់ជនបរទេសទៅថ្ងៃមុខផងដែរ។(សឹង រ៉ាត់)