2023-11-16 12:11
430

កំពត៖ រឿងរ៉ាវពិតរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈដ៏ធំមួយកន្លែង យីហោ «តេលា កំពត» ត្រូវបានលាតត្រដៀងខ្ទេចខ្ទីរ ដោយថៅកែស្ថានីយផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈទិញប្រេងឥន្ធនៈពីក្រុមហ៊ុនផ្សេងៗ និងអាចឆ្លៀតឱកាសទិញប្រេងនាំចូលដោយអត់បង់ពន្ធនាំក៏មានដាក់ចូលក្នុងស្តុប រួមលក់បន្ត និងចែកចាយទៅតាមម៉ូយដោយក្លែងបន្លំជាប្រេងឥន្ធនៈរបស់ ក្រុមហ៊ុន កម្ពុជា តេលា យ៉ាងរំភើយ។

តាមប្រភពច្បាស់ការណ៍ បានទម្លាយឱ្យដឹងថា មានស្ថានីយប្រេងឥន្ធនៈមួយកន្លែង យីហោ «តេលា កំពត» កំពុងប្រព្រឹត្តផ្ទុយនឹងច្បាប់ ឬកិច្ចសន្យាដោយក្លែងបន្លំ និងក្បត់ទំនុកចិត្តរបស់អតិថិជន ដោយទិញប្រេងឥន្ធនៈពីក្រុមហ៊ុនផ្សេងៗ និងប្រេងខ្លះទៀត គ្មានប្រភពក្រុមហ៊ុនច្បាស់លាស់ ដាក់ចូលក្នុងស្តុបរួចយកចែកចាយលក់បន្តទៅដេប៉ូ និងកន្លែងលក់រាយកសាំង ក្រោមរូបភាពប្រេងឥន្ធនៈរបស់ក្រុមហ៊ុន «កម្ពុជា តលា» ប៉ុន្តែន្ត្រីជំនាញពាក់ព័ន្ធមិនយកចិត្តទុកដាក់ពិនិត្យមើលសោះ ឬមួយអាចមានទំនាក់ទនងគ្នាអ្វីមួយ ទើបនាំគ្នាសំងំស្ងៀមបែបនេះ។

ប្រភពដដែលបានបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈ យីហោ «តេលា កំពត» ដែលកំពុងក្លែងបន្លំ រំលោភទំនុកចិត្តអតិថិជនដោយទិញប្រេងឥន្ធនៈចូលក្រុមហ៊ុនផ្សេងៗ ហើយដាក់លក់ជាប្រេងឥន្ធនៈក្រុមហ៊ុន កម្ពុជា តេលា មានទីតាំងជាប់ស្ពាន ABA ស្ថិតនៅភូមិថ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។

ប្រភពច្បាស់ការបានឱ្យដឹងថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈ តេលាកំពត បានទិញប្រេងពីក្រុមហ៊ុនផ្សេង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទី ចំនួន ៥ ០០០លីត្រ រថយន្តដែលដឹកចូលពាក់ស្លាលេខ 3A-1497។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី ចំនួន ១៨ ០០០លីត្រ រថយន្តដឹកប្រេងឥន្ធនៈចូលពាក់ស្លាកលេខ ក.0754 ភព.3 និងនៅថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ៧និង១៥នាទី ដឹកចូលចំនួន ៨ ០០០លីត្រ ស្លាកលេខឡាន 3B-3305។

ពាក់ព័ន្ធករណីបែកធ្លាយភាពមិនប្រក្រតី ដែលម្ចាស់ស្ថានីយប្រេងឥន្ធនៈ យីហោ «តេលា កំពត» បែបនេះ តើគោលការណ៍របស់ក្រុមហ៊ុនឬយ៉ាងណា? សូមឱ្យន្ត្រីជំនាញ និងក្រុមហ៊ុន កម្ពុជា តេលា ពិនិត្យមើលម្ចាស់ស្ថានីយមួយនេះផង។

តំណាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ យីហោ «តេលា កំពត» បានប្រាប់ក្រុមការងារតាមទូរសព្ទថា «ខ្លូនពិតជាបានទិញប្រេងឥន្ធនៈពីក្រុមហ៊ុនផ្សេងៗដាក់ចូលស្តុបហើយយកទៅចែកចែយបន្តទៅម៉ូយប្រាកដមែន ដោយក្រុមហ៊ុនបានដោះស្រាយ និងនិយាយគ្នារួមរាល់អស់ហើយ»។

តាមមន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាក់នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «អគ្គនាយកដ្ឋាន ក.ប.ប. អត់ទទួលការបញ្ជាក់ណាមួយសម្រាប់ឱ្យពួកគាត់ត្រូវតែយកប្រេងពីខាងណាមកលក់ទេ។ សម្រាប់ការដាក់ស្លាកយីហោម្ចាស់ស្ថានីយត្រូវបរិយាយឱ្យពិតនេះបើតាមផ្លូវច្បាប់»៕