2023-11-16 01:11
338

កែប៖ ក្រោយផ្ទុះរឿងមានបង្គោលថ្មបោះលើកណ្តាលទ្រូងផ្លូវនៅក្រុងកែប ខេត្តកែប លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «អាជ្ញាធរក្រុងកែប បានសម្រេចដកបង្គោលរបងនោះចេញហើយ ដោយមានការព្រមព្រៀងពីភាគីម្ចាស់ដី»។ 

អ្នកនាំពាក្យសាលាខេត្តកែប បន្ថែមថា ការដកនេះដោយសារភាគីម្ចាស់ដីមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន ហើយតម្រូវអោយភាគីម្ចាស់ដីសុំច្បាប់នៅរដ្ឋបាលក្រុងឡើងវិញ។ 

ដោយឡែក ការបោះបង្គោលរបស់ម្ចាស់ដី គឺយោងទៅតាមប្លង់ដែលមាន ដោយកន្លងទៅមន្ទីរជំនាញបានឈួសឆាយធ្វើផ្លូវចុះទៅសមុទ្រ ចូលដីពលរដ្ឋខាងលើប្រមាណ៣ម៉ែត្រ យ៉ាងណាយើងនឹងបញ្ចប់បញ្ហានេះ ដោយរក្សាផ្លូវ ១២ម៉ែត្រ ដដែល ហើយម្ចាស់ដីមុនធ្វើរបងត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕