2023-11-16 05:11
303

(កំពង់ឆ្នាំង)៖ លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក សាន់ យូ អភិបាលរងខេត្តតំណាងលោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសហគមន៍មូលដ្ឋាន ប្រជា ពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកផ្សេងទៀតផងដែរ។

យោងអនុក្រឹត្យលេខ២១៦អនក្រ.ប ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនង ការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មាត្រា៩បានចែងថាក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុងស្រុកនានាក្នុងខេត្ត។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានគោលបំណងដើម្បីឱ្យក្រុមប្រឹក្សាខេត្តជម្រាបជូនក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីសកម្មភាពរបស់ក្រុមប្រឹក្សាខេត្តក្នុងរយៈពេលមួយឆ្នាំ ការឆ្លើយតបចំពោះសំណើសំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ការពិភាក្សាស្រាយបំភ្លឺអំពីបញ្ហានានាដល់អ្នកចូលរួម និងការប្រមូលមតិយោប ល់នានាពីអ្នកចូលរួមដើម្បីលើកកម្ពស់ការឆ្លើយតបចំពោះតម្រូវការរបស់មូលដ្ឋាន និងយោងលិខិតលេខ ០៣៤ស ជណ/គ.ជ.អ.ប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ របស់លេខាធិការដ្ឋាន គ.ជ.អ.ប ស្តីពីការរៀបចំវេទិកាផ្សព្វផ្សា យនិងពិគ្រោះយោបល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លើកកម្ពស់ការផ្តល់សេវា និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ក្រុមប្រឹក្សាខេត្តត្រូវសហការជាមួយក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកក្នុងខេត្ត ដើម្បីពិគ្រោះយោបល់ ជាមួយក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ ក្នុងគោលបំណងឆ្លើយតបតម្រូវការចាំបាច់របស់ក្រុមប្រឹក្សាឃុំ ក្រុម ប្រឹក្សាសង្កាត់ និងត្រូវធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយគ្នា លើមុខងារ និងភារកិច្ចមួយ ឬច្រើន និងបញ្ហានានាដែលមា នការពាក់ព័ន្ធគ្នា។

ដោយបានទទួលនូវការធ្វើប្រតិភូកម្ម អំណាចក្នុងនាមរាជរដ្ឋាភិបាល ដើម្បីផ្ដល់ការគាំទ្រ និងត្រួតពិនិត្យនីត្យានុកូលភាពលើសេចក្ដីសម្រេច និងសកម្ម ភាពរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងរដ្ឋ បាលសង្កាត់ ដើម្បីធានាថា រដ្ឋបាលក្រុង រដ្ឋបាលស្រុករដ្ឋ បាលឃុំ និងរដ្ឋបាលសង្កាត់ បំពេញមុខងារ និងភារកិច្ចដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្មស្របតាមរដ្ឋធម្មនុ ញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្តត្រូវ៖

*ទី១៖ វាយតម្លៃ និងរៀបចំយុទ្ធសាស្ត្រសមស្របសម្រាប់ផ្ដល់ការគាំទ្រខាងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹ ក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមន្ត្រីបុគ្គលិកនៃក្រុមប្រឹក្សាទាំងនេះ
*ទី២៖ ណែនាំ និងសម្របសម្រួលគាំទ្រដល់ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងក្រុម ប្រឹក្សា សង្កាត់ ក្នុងការអនុវត្តមុខងារ ភារកិច្ច និងធនធាន ដែលបានប្រគល់ឱ្យស្របទៅតាមច្បាប់ លិខិតបទដ្ឋានគ តិយុត្តនានានិងគោលនយោបាយរបស់ជាតិ។
*ទី៣៖ ធានាថាក្រុង ស្រុក បានធ្វើការគាំទ្រយ៉ាងត្រឹមត្រូវដល់សង្កាត់ ក្នុងក្រុង និងឃុំក្នុងស្រុក។

កាលពីខែតុលា ឆ្នាំ២០១២ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) បានចេញសេចក្តីសម្រេចដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ព្រមទាំងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើ ប្រាស់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ដោយមានការ ចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងអ្នកពាក់ព័ន្ធផងដែរ។ឆ្នាំនេះជាលើកទី៥ ដែលក្រុម ប្រឹក្សាខេត្ត អាណត្តិទី៣ បានរៀបចំវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ចាប់តាំងពីត្រូវបានបោះ ឆ្នោតជ្រើសតាំង និងប្រកាសចូលកាន់តំណែង កាល ពីខែមិថុនាឆ្នាំ២០១៩មក៕