2023-11-17 11:11
344

ភ្នំពេញ៖   អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្ល  (ក.ប.ប.) សហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរខណ្ឌមានជ័យ ឃាត់ទុកនូវផលិតផលសាច់បង្កក ក្នុងឃ្លាំងស្តុបមួយកន្លែង ដែលគ្មានប្រភពច្បាស់លាស់ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺជាមួយមន្ត្រីជំនាញតាមនិតិវិធី

អគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យមូយកន្លែង។

ការចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុក និងចែកចាយផលិតផលសាច់បង្កក អគ្គនាយកដ្ឋាន ក.ប.ប. និងសមត្ថកិច្ចពាក់ព័ន្ធរកឃើញផលិតផលសាច់បង្កកពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវ ចំនួន ៤,៧១០គីឡូក្រាម។ 

បច្ចុប្បន្នផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ៕