2023-11-19 11:11
466

កំពង់ស្ពឺ៖      អាជ្ញាធរខេត្តកំពង់ស្ពឺ បានរៀបចំកងកម្លាំងចម្រុះរហូតជាង ១ពាន់នាក់ ដើម្បីសម្រួលចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ឋាប់ធ្នាប់ ជួនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញចូលមកទស្សនា និងកំសាន្តលេងបុណ្យអុំទូករយៈពេល ២ថ្ងៃនៅខេត្តកំពង់ស្ពឺ។ 

នាឱកាសនោះ គោលដៅជាង ៣០ត្រូវបានបិតបើកចរាចរចេញចូលជុំវិញបរិវេនពិធី កងកម្លាំងនគរបាលប្រមាណ ៥០០នាក់ បានដាក់ពង្រាយការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រិត្តិការណ៍ប្រណាំងទូក អកអំបុក សំពះព្រះខែ ប្រគុំតន្ត្រីខ្នាតយក្ស និងប្រដាល់គុនខ្មែរ អន្តរជាតិ រយៈពេល ២ថ្ងៃ គែថ្ងៃទី១៨-១៩ ចែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តនៅសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ។ 

ចំណែកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្រាប់ត្រៀមធ្វើអន្តរាគមន៍ក្នុងការ បង្ការ បង្រ្កាប សង្រ្គោះ និងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រមាណ ២០០នាក់។ 

ក្រៅពីកម្លាំងនគរបាលនគរបាល និងអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករង អង្គភាពពាក់ព័ន្ធ គ្រប់ស្ថាប័នក៏ចូលរួមសហការយ៉ាងច្រើនផងដែរ។ 

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ ​អកអំបុក នៅខេត្តកំពង់ស្ពែ ទូកចូលរួមមាន៖ ប្រភេទទូក​ខ្នាតអន្តជាតិ បុរសចំណុះ ២២នាក់ មាន ចំនួន ០៦ទូក ក្នុងនោះទូកកិត្តិយស ០២ទូក, ទូកខ្នាតផ្កាចារបុរស ចំណុះ ១២នាក់​ មានចំនួន ០៩ទូក​ មានចំនួន ៣៥ ,ទូកខ្នាតផ្កាចារនារី ចំណុះ ០៨នាក់ មានចំនួន ១ទូក, ទូកត្នោតបុរស មានចំនួន ០៧ទូក, ទូកខ្ទះនារីមាន ចំនួន ០៤ទូក, មានប្រតិភូ គ្រូបង្វឹកមាន ចំនួន​១៤៧នាក់​ (ស្រី០៥នាក់ ) កីឡាករ កីឡាការិនី មានចំនួន ៧៩១នាក់ ក្នុងនោះនារីមាន ចំនួន ១៤នាក់ សរុបរួមមានចំនួន ៩៣៨នាក់ នារីចំនួន ១៩នាក់៕