2023-11-19 11:11
424

ភ្នំពេញ៖      ករណីបុរសជនជាតិចិ និងកូនស្រីអាយុទើប ១ខួប ធ្លាក់ពីលើអគារ «BALI  No2 APARTMENT» ជាន់ទី ២២ ក្នុងភូមិសាស្ត្រខណ្ឌចំការមន បណ្តាកឲ្យស្លាប់ទាំង ០២នាក់ផ្តើមឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ ខណៈស្ត្រីជាប្រពន្ធរងរបួសធ្លាយពោះកំពុងជួយសង្គ្រោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវលម្អិតជុំវិញរឿងហេតុនេះផងដែរ។ 

ក្រោយពេលកើតហេតុ ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលអះអាងថាខ្លួនជាប្រពន្ធរបស់ជនរងគ្រោះជាម្តាយក្មេងស្រីតូច ធ្លាក់ពីលើអគារស្លាប់មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បានប្រាប់សមត្ថកិច្ចថាពួលគេបានឈ្លោះទាស់ទែងគ្នាហើយប្តីបានកាក់នាងឲ្យរបួសធ្លាយពោះរួចនាងរត់ចេញដើម្បីឲ្យអ្នកជិតខាងជួយ ប៉ុន្តែក្រោយមកឮព័ត៌មានថាប្តីអោបកូនស្រីលោតទម្លាក់ពីលើអាគារស្នាក់នៅជាន់ទី ២២ មកក្រោមស្លាប់បាត់ហើយ។ 

សូមជម្រាបថា ហេតុការណ៍នេះ ភ្ញាក់ផ្អើលមានករណីបុរសជនជាតិចិន និងកូនតូចធ្លាក់ពីលើអាគារ កើតឡើងនៅវេលាម៉ោង ជាង ១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅចំណុចអាគារខុនដូរ «BALI No2 APARTMENT» ស្ថិតតាមផ្លូវ ៧៨ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។ 

ស្រ្តីជាប្រពន្ធមឈ្មោះ TRUONGNGOCI-TRAM អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម ដែលរងរបួសធ្លាយពោះវៀន នៅពេលបញ្ជូនដល់ពេទ្យបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា គាត់បានទាស់ពាក្យសម្ដីជាមួយប្ដីឈ្មោះ ZHONGSHAN BO អាយុ ២៩ឆ្នាំ ហើយប្តីបានចាកចេញពីបន្ទប់ទៅបាត់មួយយប់មិនឃើញមកវិញទេ។ លុះរហូតដល់ម៉ោងប្រហែល ១០ព្រឹកថ្ងៃកើតហេតុ លឺសំឡេងចាក់សោទ្វារបន្ទប់ចូលដោយគិតថាប្ដីមកវិញមិនហ៊ានមាត់ទេ ប៉ុន្តែគ្រាន់តែប្ដីចូលមកដល់ក្នុងបន្ទប់កើតមានជម្លោះដាក់គ្នាតឹងសរសៃកដាក់គ្នាទៅវិញទៅមក។

ស្ត្រីរូបនេះ បានប្រាប់សមត្ថកិច្ចទៀតថា ពេលឈ្លោះគ្នានោះ ស្រាប់តែប្ដីចូលបន្ទប់ចង្រ្កានបាយយកកូនកាំបិតមកគំរាមអារ.កសម្លាប់ប្រពន្ធ និងកូនដោយសារការភ័យខ្លាច និងដើម្បីការពារខ្លួននាងបានរត់ទៅបន្ទប់ចង្រ្កានបាយយកកូនកាំបិត ១ដែរកាន់ដៃ។ ចំណែកប្ដីយកកូនស្រីតូចឱបនឹងទ្រូងដោយខ្លាចគ្រោះថ្នាក់នាងក៏រត់សំដៅទៅបើកទ្វារបន្ទប់ចេញមកក្រៅ គោលបំណងហៅឲ្យអ្នកជិតបន្ទប់ជួយ ហើយប្ដីទុកកូនលើកពូករត់មកដេញតាមចាប់ខ្លួនឲ្យចូលបន្ទប់វិញកលតមានការប្រតាយប្រតប់គ្បាប្ដីយកកាំបិតមកចាក់ចំពោះបណ្ដាលធ្លាយ ទើបប្ដីភ័យក៏រត់ចូលបន្ទប់វិញបាត់។ 

ស្ត្រីឈ្មោះ TRUONGNGOCI-TRAM បានបញ្ជាក់ប្រាប់សមត្ថកិច្ចបន្ថែមថា ក្រោយរងរបួសខ្លួនរត់ចូលជណ្ដើរយន្ត គោលបំណងចុះទៅជាន់ទី ១៣ ព្រោះមាន ជនជាតិខ្មែរស្នាក់នៅដើម្បីឲ្យប្ដឹងសមត្ថកិច្ច ប៉ុន្ដែពេលគាត់កំពុងឈរនិយាយជាមួយនារីជនជាតិខ្មែរ ក៏មានគេប្រាប់ថា បុរសជនជាតិចិន និងកូនតូចលោតពីអាគារជាន់ទី ២២ ស្លាប់បាត់ហើយដោយភ័យចខ្លាំពេកមិនហ៊ានទៅប្តី និងកូនទេ បន្ទាប់សមត្ថកិច្ចបានមកដល់នាំចុះទៅខាងក្រោមដើម្បីជូនគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត។ 

តាមការពិនិត្យសពរបស់គណៈកម្មការចម្រុះផ្នែកជំនាញកោសលវិច្ឆ័យ បានបញ្ជាក់ថា ជនរងគ្រោះទាំង ០២នាក់ ឪពុក និងកូនស្រីតូច ស្លាប់ដោយសារការប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្ដស្រាវជ្រាវបន្ថែមទៀត៕