2023-11-20 09:11
332

ខេត្តស្វាយរៀង៖ លោក​ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាអ្នកតំណាងរាស្ត្រ​មណ្ឌលស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោក្រុងស្វាយរៀង​ និងប្រគល់ពានរង្វាន់ដល់ជ័យលាភីដែលឈ្នះការប្រកួតនាព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៣។

 ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក​ ជុំ​ ហាត​ ននិងលោកស្រី លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង  សមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភាមណ្ឌលស្វាយរៀង ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 សូមបញ្ជាក់ថាលទ្ធផលក្រោយការប្រណាំងគ្រប់ចំនួន៤ជើង ទទួលបានដូចខាងក្រោម ៖

 + ប្រភេទទូកប្រពៃណីខ្នាត អន្តរជាតិ​ ផែនទី១

 -​ ចំណាត់ថ្នាក់លេខ១​ បានទៅលេីទូក ឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា​ ទូកពាក់ស្លាកលេខ១១ មក ពីកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយប្រេីថិរវេលា១១ នាទី០៤វិនាទី០១

 ­- ចំណាត់ថ្នាក់លេខ២ ៖ទូកឈ្មោះ​ រិទ្ធីសែនមានជ័យ ទូកពាក់ស្លាកលេខ១២​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រេីថិរវេលា​១១ នាទី​ ១៥វិនាទី២៤

 -ចំណាត់ថ្នាក់លេខ ៣​ បានទៅលេីទូកឈ្មោះ ស.ស.យ.កខេត្តស្វាយរៀង​ ទូកពាក់ស្លាកលេខ ១៣​ មកពីខេត្តស្វាយរៀង ប្រេីថិរវេលា១១នាទី ២២វិនាទី០១

 +ចំពោះលទ្ធផលផែនទី២

 -ចំណាត់ ថ្នាក់លេខ១ បានទៅលេីទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ ទូកពាក់ស្លាកលេខ៤៥ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថិរវេលា១០នាទី ៤៨វិនាទី៧៨។

 -ចំណាត់ថ្នាក់លេខ២ បានទៅលេីទូកឈ្មោះ​ គ្រុឌមាសតេជោសែនជ័យ ទូកពាក់ស្លាកលេខ៣៨ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប ប្រេីថិរវេលា១០ នាទី ៥៥វិនាទី ២១

­ -ចំណាត់ថ្នាក់លេខ៣​ បានទៅលេីទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ ទូកលេខ៣៩មកពីកងរាជអាវុធហត្ថខេត្តកណ្តាល ថិរវេលា១១ នាទី ០០វិនាទី៦២។

 +ប្រភេទទូកក្ដារបីសន្លឹកផ្នែកនារី

­  -ចំណាត់ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ៧មករាចិត្តតែមួយ ទូកលេខ៥៩ មកពីសមាគមទូកខេត្តកណ្តាលថិរវេលា០៧ នាទី ២៧ នាទី ៤៩

­ -​ ចំណាត់ថ្នាក់លេខ២ បានទៅលេីទូកឈ្មោះកំពង់ស្ពានសែនជ័យបារមីទឹកវិល​ ទូកពាក់ស្លាកលេខ៥៨​ មកពីសាលាស្រុករមាសហែក ថិរវេលា ០៨ នាទី ៣២ នាទី ២៧

 +ផ្នែក បុរស

­ ចំណាត់ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ នាគខៀវមានជ័យ ទូកពាក់ស្លាកលេខ៦៤ មកពីវត្តស្លាកែតខេត្តកណ្តាលថិរវេលា ០៦នាទី ៤៩វិនាទី០៣។

 ­-ចំណាត់ថ្នាក់លេខ២​ បានទៅលេីទូកឈ្មោះ កូននាគឆ្លងដែន ទូកពាក់ស្លាកលេខ៦៣ មកពី​ វត្តស្លាកែត ខេត្តកណ្តាល ថិរវេលា០៦ នាទី៥៣វិនាទី៣២។

­ -​ចំណាត់ថ្នាក់លេខ៣​ បានទៅលេីទូកឈ្មោះ អធិរាជសែនជ័យបារមីយាយដូន​ ទូកពាក់ស្លាកលេខ៦១ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញថិរវេលា០៧ នាទី០៧វិនាទី២០។

 សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ទទួលបានថវិកា ១៥លានរៀល លេខ៣ ទទួលបានថវិកា ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល លេខ២ ថវិកា ៣លានរៀល និងលេខ៣ ថវិកា ១លានរៀល ។  ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ដែលមិនទទួលបានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥០ម៉ឺនរៀលផងដែរ ៕