2023-11-20 10:11
331

ពោធិ៍សាត់៖ សិស្សានុសិស្សថ្នាក់ទី១២ នៅខេត្តពោធិ៍សាត់ ចំនួន ៧០៤នាក់ ដែលទើបប្រឡងបាក់ឌុប ត្រូវបានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងទទួលសម្របសម្រួលពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្ត ចុះទស្សនៈកិច្ចសិក្សា និងកំសាន្តទឹកដីខេត្តសៀមរាបអង្គវត្ត។

ដំណើរកំសាន្តទស្សនកិច្ចសិក្សា ត្រូវបានធ្វើឡើងនៅលើទឹកដីវប្បធម៏ខេត្តសៀមរាប មានរយៈពេល ១យប់ ២ថ្ងៃ ក្រោមប្រធានបទ​ «យុវជនពោធិសាត់​ រួមគ្នាលើកស្ទួយទេសចរណ៍វប្បធម៌អង្គរមរតកជាតិ»

ក្នុងដំណើរកំសាន្តទស្សនកិច្វនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់​ឱកាស​ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់ ​អំពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ នៅក្នុងទឹកដីអង្គរនៃយើង រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ នេះផង។

លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹងថា ចំពោះដំណើរកំសាន្តទស្សនកិច្ចការសិក្សា ជូនសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តពោធិ៍សាត់ នាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ថ្នាក់ដឹកនាំយើង នាឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងខេត្ត និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ៕