2023-11-20 04:11
281

ភ្នំពេញ៖      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌ នៃកងយោពលខេមរភូមិន្ទ។ 

នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដែលអង្គភាពយើងទើបទទួលបាននៅថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ។ ​

អនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល បានបញ្ជក់ថា «លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោពលមារមិន្ទ ចំពោះ វរសេនីយ៍ឯក ទៀវ ម៉ារឌី អត្តលេខ ១៩៩២៤៦ មេបញ្ហាការង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល»

ការលប់ឈ្មោះចេញលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌ នៃកងយោពលខេមរភូមិន្ទ​ ធ្វើឡើងតាមសំណើ រដ្ឋមន្ត្រីក្រសួងការពារជាតិ៕