2023-11-20 04:11
248

កំពង់ស្ពឺ៖ ក្រុមប្រតិបត្ដិការ​រុករកសពជនរងគ្រោះជាកីឡាករអុំទូក ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូក «ផ្កាចា» នៅខេត្តកំពង់ស្ពឺ ត្រូវបិទបានបញ្ចប់ក្រោយក្រោយពីអាជ្ញាធរបិទទ្វាទឹកផ្នែកខាងលើ និងបានស្វែងរកសាកសពប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ 

តាមសេចក្តីបញ្ជាក់របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ក្រុមការងារ​គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ​កង​រុករក និងស​ង្រ្គោះ​ (គ.ជ.គ.ម)​ ​​បានមុជទឹករុករកឃើញសពកីឡាករអុំម្នាក់ដែលបាត់ខ្លួនក្រោយពេលលិចទូកនោះ ដោយសពជាប់នឹងគល់ឈើនៅបាតស្ទឹងព្រែកត្នោត»។ 

សូមជម្រាបថា ជនរងគ្រោះមានឈ្មោះ វី សម្ផស្ស ហៅម៉ៅ អាយុជាង ២០ឆ្នាំ ជាកីឡាករ ចំ​ណុះ​ទូក​ផ្កាចាឈ្មោះ កូនខ្មែរ​ក្លា​ហាន​ ស្ថិតក្នុងចំណោមកីឡាករ ១២នាក់ដែលលិចទូកក្នុងនោះសមត្ថកិច្ចជួយសង្គ្រោះបាន ១១នាក ​ដែលបានលិចបាត់នៅក្នុងស្ទឹ​ងព្រែកត្នោត​ កាលពីថៃ្ងទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ មានរយៈ​ពេល​ ០២ថៃ្ង​ ត្រូវ​បានបញ្ចប់​ដោយប្រគល់សាកសពជូ​នក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី​។

កិច្ចប្រតិបត្តិការ​ខិតខំ​ប្រឹងប្រែង​ដោយយកចិត្ដទុកពីសំណា​ក់​ លោក វ៉ី សំណាង​ អភិបាល​ខេត្ដ​កំពង់ស្ពឺ និងកងកម្លាំង​ពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តក៏សូមចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សពដែលជួបប្រទះហេតុការណ៍ដ៏រន្ធត់ខាងលើ៕