2023-11-22 03:11
257

ខេត្តរតនគិរី៖   ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការគ្រប់គ្រងមត្តេយ្យសហគមន៍និងការប្រើប្រាស់ទឹកស្អាតនិងអនាម័យដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា  ឆ្នាំ២០២៣ ឯកឧត្តមឌុច ចាន់តូ អភិបាលរងខេត្តរតនគិរីបានលើកឡើងថា កុមារគឺជាទំពាំងស្នងឬស្សី នឹងជាសរសរទ្រូង ប្រទេសជាតិទៅថ្ងៃអនាគត ដើម្បីបន្តវេនការអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យបានចំរុងចម្រើន។ដូច្នេះអាជ្ញាធរឃុំ សង្កាត់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារគ្រប់រូបនិងគ្រប់ជាតិសាសន៍ដោយមិនរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ កុមារក្រីក្រ កុមារពិការ..។ល។ យើងទាំងអស់គ្នាត្រូវគាំពារដល់កុមារ ហើយធ្វើអ្វីៗត្រូវគិតពីឧត្តមប្រយោជន៍របស់កុមារជាចម្បង ជាពិសេសសិទ្ធិទាំងបួនរបស់កុមារ ។ 

ឯកឧត្តមអភិបាលរងខេត្តក៏បានកោតសរសើរចំពោះក្រុមការងារសេវាសង្គមថ្នាក់ខេត្តដែលបានសហការណ៍ ជាមួយអ្នកពាក់ព័ន្ធផ្សេងៗទៀតជាពិសេសមន្ទីរអប់រំយុវជននិងកីឡាដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួល ដើម្បីរៀបចំកិច្ចប្រជុំនេះឡើងដើម្បីរំលឹកអំពីបច្ចេកទេសបង្រៀន និងការចុះតាមដានត្រួត ពិនិត្យ និងផ្តល់យោបល់ដើម្បីកែលម្អការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ឲ្យកាន់តែល្អប្រសើរ៕