2023-11-22 03:11
261

ភ្នំពេញ៖     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

បុរស៣នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ម្នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណេីរជាមួយបុរស២នាក់ទៀតជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HB-5434 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ម្នាក់ស្រាល២នាក់។ 

    ក្រោយកើតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕