2023-11-23 03:11
291

ខេត្តប៉ៃលិន÷        យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលនៃអធិការស្រុកសាលាក្រៅបានឱ្យដឹងថា÷កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ) បើកបរស្របទិសគ្នាក្នុងទិស ដៅពីកើត ទៅលិច នៅចំណុចរង្វង់មូលគោ  ស្ថិតនៅចំណុចភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  បណ្ដាលឱ្យមនុស្សរបួសចំនួន ០២នាក់ រងរបួសស្រាលម្នាក់និងរងរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល។

សមត្តកិច្ចនគរបាលជំនាញស្រុកបានបន្តថា÷ 
ទី១ជនរងគ្រោះគេស្គាល់ឈ្មោះ ហោ គឹមសាត ភេទ ប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង/ ខេត្តប៉ៃលិន។ បើកបរម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1B.1279 (របួស ស្រាល)មានមួកសុវត្ថិភាព ។

ទី២ អ្នករួមដំណើរឈ្មោះ ហួយ គឹមហេន ភេទស្រី អាយុ ៦០ឆ្នាំ (របួសធ្ងន់)ត្រូវជាប្រពន្ធ មានមួកសុវត្ថិភាព ។

ទី៣-អ្នកបើករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ (បានបើករត់គេចពីកន្លែងកើតហេតុ) បើកបររថយន្តម៉ាកកាមរី   ពណ៍ស្លែរ ពាក់ស្លាក់លេខ 0427 ។
មូលហេតុនៃគ្រោះថ្នាក់: 

-កត្តា : មនុស្ស អ្នកបើកបររថយន្តបើកបរខ្វះការប្រុង ប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូពីក្រោយតែម្តង ។

សមត្តកិច្ចជំនាញបានបន្តទៀតថា÷បច្ចុប្បន្ន :ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្យប៉ៃលិន ចំណែករថយន្តបង្ក កម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់កំពុងស្រាវជ្រាវ ដើម្បីបន្តនីតិវិធី។ដោយ÷ស សារឿន