2023-11-24 03:11
381

ខេត្តរតនគិរី៖  នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកដែលរដ្ឋបាលខេត្តរតនគិរីរៀបចំធ្វើឡើងនៅបឹងកន្សែង បានចាប់ផ្ដើមហើយ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមបណ្ដាក្រុងស្រុកទាំង៩ក្នុងខេត្តរតនគិរីនាំគ្នាមកដើរលេងកម្សាន្ដនៅក្រុងបានលុង ពិសេសនៅម្ដុំមាត់បឹងកន្សែង ដោយមិនមានការភ័យខ្លាច និងសប្បាយរីករាយក្រោមម្លប់សន្ដិភាព។ ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តគេសង្កេតឃើញភ្ញៀវទេសចរជាតិភ្ញៀវទេសចរអន្ដរជាតិ ជាច្រើនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីការប្រណាំទូកដែលមានទូកចូលរួមប្រណាំងចំនួន៣៦ទូកក៏មានការរៀបចំឲ្យមានស្តង់ពិព័រណ៍ តូបលក់ចំណីអាហារ ភេសជ្ជ: វត្ថុអនុស្សាវរីយ៍យ៉ាងច្រើន និងមានតន្ត្រីកម្សាន្តជាមួយនឹងតារាចម្រៀងផងដែរ។ រឹតតែស្អាតនោះ គឺពេលយប់មានភ្លើងចម្រុះពណ៌ ខណ:ដែលការរៀបចំនេះនឹងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនណាស់ ហើយសណ្ដាប់ធ្នាប់ កងកម្លាំងជាច្រើននាក់ ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែង ដើម្បីរក្សាការពារសុវត្ថិភាពដល់មកលេងកម្សាន្ត និងទីតាំងសុខាភិបាលផងដែរ ដើម្បីសង្រ្គោះពលរដ្ឋដែលមានតម្រូវការផ្នែកសុខភាពបន្ទាន់។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្ត បានសម្ដែងការសប្បាយរីក
រាយចំពោះព្រឹត្តិការណ៍ដ៏គគ្រឹក គក្រេងនេះ និងកោតសរសើរចំពោះឯកឧត្តមអភិបាលខេត្ត ដែលលោកលះបងកម្លាំងកាយចិត្ត ធនធាន រៀបចំព្រឹត្តិការណ៍ឱឡារឹកក្រោមម្លប់សន្តិភាព៕