2023-11-24 03:11
256

ស្ទឹងត្រែង៖ ពិតជាសាហាវព្រៃផ្សៃនឹកស្មានមិនដល់បុរសអ្នកបើកបររថយន្តបែនដឹកដីម្នាក់ បានចាក់អាចម៍លប់កប់ស្ត្រីម្នាក់ទាំងរស់បង្កឲ្យមានការភ្ញាក់ផ្អើលឆោរឡោ នៅក្រុងស្ទឹងត្រែង។

តាមប្រភពព័ត៌មានបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ឃ្លីបវីដេអូរមួយត្រូវបានគេបង្ហោះ និងមានការចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមដោយសារមានរថយន្តបែនដឹកអាចម៍ដីចាក់កប់លើស្ត្រីចំណាស់ម្នាក់ ខណៈពេលចុះទៅហាមឃាត់សុំឲ្យផ្អាកការចាក់អាចម៍ដីសិន ព្រោះទីតាំងដីនេះកំពុងមានបញ្ហាត្រូវដោះស្រាយគ្នា ប៉ុន្តែអ្នករាប់ក្បាលនៅតែបញ្ជាឲ្យចាក់អាចម៍ដីលើស្ត្រីរងគ្រោះដែលកំពង់ឈរនៅខាងក្រោយរថយន្តធ្វើឲ្យមានការភ្ញាក់ផ្អើល និងជួយសង្គ្រោះភ្លាមៗ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

សកម្មភាពជើងខ្លាំងបេីកឡានដឹកដីចាក់កប់មនុស្សទាំងរស់ កើតឡើងនៅចំណុច ស្ពានមេគង្គ ក្នុងភូមិបាចុង សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រោយពេលមានករណីនេះ តៃកុងរថយន្តជើងខ្លាំងត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនបានហើយ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិឌើធីច្បាប់។

យោងតាមវីដេអូឃ្លីបបានបង្ហាញថា មានប្រជាពករដ្ឋប្រមាណ ៤ទៅ៥នាក់បាននាំគ្នាមកហាមឃាត់សកម្មភាពក្រុមរថយន្តចាក់អាចម៍ដីត្រង់កន្លែងកើតហេតុ ដោយអះអាងថាដីកំពុងមានទំនាស់មិនអាចចាក់ទេ ប៉ុន្តែក្រុមអ្នកចាក់អាចម៍មិនស្តាប់ គឺបន្តបែនអាចម៍កប់លើស្ត្រីរងគ្រោះតែម្តង។

បច្ចុប្បន្ននេះអ្មកបើករថយន្តចិត្តសាហាវឃោរឃៅ និងរថយន្តត្រូវបាននគរបាលស្នងការដ្ឋានខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយដើម្បីចាត់ការបន្តតាមច្បាប់៕