2023-11-24 04:11
280

បាត់ដំបង៖ មុខសញ្ញាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ចាប់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ដោយសារពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណៈភាពជនរងគ្រោះ។ 

ប្រពភព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០៦នាទី នៅចំណុច ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋានស្រុកបវេល និងអធិការដ្ឋានស្រុកកំរៀងសហការគ្នាចុះប្រតិបត្តិការ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណៈភាពជនរងគ្រោះ ដោយឃាខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជាច្រើននាក់ទៀត។ 
របាយការណ៍ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២២និង៣០នាទី ស្ថិតនៅចំណុច ក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ក្រុមជនសង្ស័យ និងបក្សពួក ចំនួន ០៣នាក់ទៀត ជិះម៉ូតូ ចំនួន ០២គ្រឿង ម៉ាកហុងដាឌ្រីមប្រដាប់ដោយកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា ចំនួន ០៧នាក់ ជិះមូតូ ០៣គ្រឿង លុះដល់ចំណុច កើតហេតុខាងលើ ជនសង្ស័យបានកាប់ត្រូវចំជនរងគ្រោះ ម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅក្រុមទី៥ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ចំត្រង់ក្បាលផ្នែកខាងលើមួយកាំបិត និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីជួយសង្គ្រោះ ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់។ 

បច្ចុប្បន្នអធិការដ្ឋាននគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕