2023-11-26 03:11
212

ខេត្តបាត់ដំបង​៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងទាំងស្រុង​ នៅត្រង់ចំណុច ក្រុមទី ១០  ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ ខណៈសមត្ថកិច្ចជំនាញ​ បាន​សន្ឋិដ្ឋាន​ជំហាន​ដំបូង​ថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះទាំងបីខ្នងនេះរួមមាន៖​ ទី១.ឈ្មោះ រី ចន្ធី ភេទស្រី អាយុ ៥៥ ឆ្នាំ ឆេះផ្ទះ ១ ខ្នង ទំហំ៥ម×៧ម សង់អំពី​ឈើ​លើ​ថ្មក្រោម ដំបូងស័ង្កសី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង ម៉ូតូសង់កូរ៉េ ចំនួន ១គ្រឿង ត្រូវភ្លើងឆាបឆេះគ្មានសល់ ,ទី២.ឈ្មោះ សម សុស្ថាបនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេច និងទី៣.ឈ្មោះ ម៉ី ម៉ៃ ភេទ ស្រី អាយុ ៦៥ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ដំបូងស័ង្កសី(ឆេះរោលប្រមាណ១០%)។       

ក្រោយ​កេីត​ហេតុ​ ក្នុងប្រតិបត្តិការនោះ​ សមត្ថកិច្ច​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ដើម្បីជួយអន្តរាគមន៍ ដោយសន្និដ្ឋានថា មូលហេតុ ឆ្លងចរន្តអគ្គិសនី៕