2023-11-26 03:11
221

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨ នាក់ (ស្រី ៤៣នាក់) ការប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតរបស់ព្រះករុណាព្រះមហាក្សត្រ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចំនួន ៥៣៨នាក់ (ស្រី ៤៣ នាក់ក្នុងនោះ៖ការបន្ថយទោស ៣ខែ ចំនួន ៣៩១នាក់ (ស្រី ៣១នាក់)ការបន្ថយទោស ៦ខែ ចំនួន ១៣២ នាក់ (ស្រី ១០នាក់)ការបន្ថយទោស ៩ខែ ចំនួន ១២នាក់ (ស្រី ០១នាក់)ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ស្រី ០០នាក់)ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ  ចំនួន ០១នាក់ ស្រី ០០នាក់)លើកលែងទោស ស្ត្រី ០១នាក់  (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) លោក គឹម សន្តិភាព រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់សារជាថ្មីថា៖ គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖ ចំពោះបទល្មើសទូទៅ៖ ឧក្រិដ្ឋជនគ្រឿងញៀនអំពើសាហាវយង់ឃ្នងករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។ ចំពោះបទល្មើសរំលោភផ្លូវភេទ៖ជនរងគ្រោះជាអនីតិជនអាយុក្រោម ១៤ឆ្នាំជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការជនរងគ្រោះជាសាច់សាលោហិតករណីរំលោភបូកករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕