2023-11-27 12:11
259

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករ៉ឺម៉កកង់បីបត់ត្រឡប់ក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បីធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែស៊ីញ៉ូបត់ស្តាំភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM1007  ធ្វើដំណើរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង។ 

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាល ចំណែករ៉ឺម៉កកង់បីនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕