2023-11-27 05:11
246

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ ២០២៣ លើផ្លូវក្រាលគ្រួសស្ថិតនៅត្រង់ចំណុចភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរហើយរាយការណ៍មកសមត្ថកិច្ចទាំងព្រឹកបន្ទាប់ពីប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកស្រែជាមួយនិងម៉ូតូ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះ មឿង សុវណ្ណដារ៉ា  អាយុ២១ឆ្នាំមុខរបរកសិករ នៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងរួមទាំងម៉ូតូមួយគ្រឿងម៉ាកហុងដាC១០០ស៊េរី២០១២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១GJ.៧៨០៧។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្តីរបាយការណ៍ពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគ្រួសនិងគ្រូពេទ្យចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រុយ័ត្នហើយរេចង្កូតដួលបោកក្បាលចូលទឹកស្រែតែម្ដងខណៈមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេ។

បច្ចុប្បន្នក្រោយពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបាន ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕