2023-11-28 10:11
212

ត្បូងឃ្មុំ៖ ពិតជារឿងគួរឲ្យចិត្ត បុរសពិការភាពគថ្លង់ម្នាក់ ព្រោះខឹងសុំ​លុយ​ម្ដាយ​ដើម្បីទិញ​សម្លៀកបំពាក់ថ្មី​មិនបានក៏កើតកំហឹងខឹង​ស្ទុះ​ទៅ​ទាញ​កាំ​បិ​ត​​ខ្វែវ​មក​កា​ប់​បំផ្លិចបំផ្លាញ​របស់ទ្រព្យបណ្ដាល​ឱ្យ​ខូចខាត និងកា​ប់​ឪពុក​បណ្ដាល​ឱ្យ​ស្លា​ប់​នៅ​ក្នុង​ថ្លុក​ឈា​មយ៉ាង​អាណោ​ច​អាធម្មបំផុត។

 បុរស​ជាឃាតករតិរិច្ឆានលើដៃកាប់ឪពុកបង្កើតស្លាប់មានឈ្មោះ រុន រិ​ត អាយុ​ ៣៥​ឆ្នាំ ជា​មនុស្ស​គ​ថ្លង់ពី​កំណើតបានធ្វើ​កាយវិកាសុំ​លុយ​ពី​ម្ដាយ​ទិញ​ខោអាវ​ថ្មី ប៉ុន្តែម្ដាយ​ឱ្យ​លុយ​ ចំនួន​ ១៥ ០០០​រៀល តិចពេកមិនទទួលយកក៏កើតមានកំហឹងឈានដល់កើតអំពើឃាតកម្មតែម្តង។

 ហេតុការណ៍នេះ កើតឡើងវេលា​ម៉ោង​ ០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងមកនេះ នៅ​ចំណុច​ ភូមិ​ប្រាសាទ ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

 នគរបាលបានឲ្យដឹងថា ជនរងមានឈ្មោះ សឿ​ន រុណ អាយុ​ ៥៧​ឆ្នាំ ត្រូវជាឪពុកបានចូលទៅឃាត់កូនពេលមានជម្លោះកូនប្រុសតិរិច្ឆានទាញកាំ​បិ​ត​ខ្វែវ​កាប់.កឪពុកបណ្ដាល​ឲ្យ​ស្លា​ប់​ភ្លាមៗ។

 តាមសាក្សីបានឲ្យដឹងថា មុនពេកកើតហេតុកូនប្រុសដៃឆៅបានសុំលុយម្តាយដើម្បីទិញសម្លៀកបំពាក់ថ្មី ប៉ុន្តែម្តាយគ្មានលុយគ្រប់ឲ្យត្រឹមតែ ១៥ ០០០រៀល ខណៈនោះកូនប្រុសកើតចិត្តខឹងទាញកាំបិតខ្វាវវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយឪពុកចូលទៅឃាត់ត្រូវកូនកាប់ប្រហារតែម្តង។

 បច្ចុប្បន្នឃាតករសម្លាប់ឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕