2023-11-28 03:11
177

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែងក្នុងផ្សារអន្ដរជាតិ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
មានករណីអគ្គិភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់បន្ទាប់ពីម្ចាស់ផ្ទះអុជទៀនធូបមិនប្រយ័ត្នបណ្ដាលអោយឆេះ អសនៈគោរពបូជា ក្នុងផ្ទះទាំងស្រុង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះធឹម សោភ័ណ ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិសង្កាត់ កើតហេតុខាងលើ។

ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត បានយករថយន្ដពន្លត់អគ្គិភ័យ ០១ គ្រឿងដោយ សហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ក្រុង និងយករថយន្ដពន្លត់អគ្គិភ័យ០១ គ្រឿង ចុះអន្តរាគន៍ជួយបាញ់ទឹកពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលាដោយមិនរាលដាលដល់ផ្ទះអ្នកអ្នកជិតខាងនោះទេ។
ប្រភពបន្តថាចំពោះសម្ភារៈខូចខាត មានអសនៈគោរពបូជាក្នុងផ្ទះទាំងស្រុង ប៉ុន្តែករណីនេះមិនបាន បង្កគ្រោះថ្នាក់ រងរបួសដល់មនុស្សនោះទេ ៕