2023-11-29 12:11
207

ខេត្ត​បាត់ដំបង៖​     លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានឱ្យដឹងថា​ ជនត្រូវចោទម្នាក់​ ពាក់ពន្ធ័​ករណីគ្រឿងញៀនខុសច្បាប់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុកមោងឫស្សី​ ចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន​ យកមកសាកសួរ​ ដើម្បីចាត់ការតាមច្បាប់​។ 

 បើតាមការ​បញ្ជាក់ពី​លោកវរសេនី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​ ការឃាត់ខ្លួននេះ​បានធ្វើឡើង​កាលពីថ្ងៃទី២៨​ ខែវិច្ឆិកា​ម្សិលមិញនេះ​ ស្ថិតនៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងក្រុមទី០៤ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

 លោកវរសេនី​យ៍ឯក​ ស ​គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានឱ្យដឹងទៀតថា​ លោកបាន​ដឹកនាំកម្លាំងផ្នែកជំនាញ​ នៃអធិការដ្ឋានន​គរបាលស្រុក​ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៣៧ត.ព្រ ចុះថ្ងៃទី​០៥ ខែតុ លា ឆ្នាំ២០២៣ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង០១ ករណី ដែលក្នុងកិច្ចប្រតិបត្តិការ​នេះចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ាត់ រ៉សហ្វី ហៅបារាំង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភមិពោធិ៍២ ឃុំគារ ស្រុកមោ​ងឫស្សី ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលអុំឡុង ឆ្នាំ២០២៣។

 បច្ចុប្បន្នជនសង្ស័យត្រូវ​ចោទបានបញ្ជូន មក​ការិ យាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធី៕