2023-11-29 12:11
160

ខេត្ត​ពោធិ៍សាត់​៖​    នៅព្រឹក​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះលោកវរសេនីយ៍ទោ​ សំ​ វីរៈ​ អធិការនគរ​បាល​ស្រុក​បាណន់​ បានឱ្យដឹង ថា៖​ មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

 ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ បានធ្វើឡើង​កាលពីថ្ងៃទី២៨​ ខែវិច្ឆិកាម្សិលមិញនេះ​ នៅចំណុចភូមិស្តៅឃុំបាយដំរាំស្រុកបាណន់ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​។ 

 លោកវរសេនីយ៍ទោ​ សំ​ វីរៈ​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការនេះ​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះបានឃាត់ខ្លួនជន​សង្ស័យបានចំនួន០១នាក់ មានឈ្មោះសោត​ ពិសិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាហែន១​ឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។

  -*វត្តុតាងចាប់យកបានរួមមាន៖

  -ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសាធាតុញៀនចំនួន០៣ថង់(ក្នុងនោះ០១ថង់ពណ៌ក្រហម)

  -សម្ភារះពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

  ម៉ូតូចាស់កែច្នៃ០១គ្រឿង។ 

 បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លូនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកបា​ណន់ដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធី ច្បាប់៕