2023-11-29 04:11
185

(កំពត) ៖  នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៅ ចន្ច័មធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបាននាំយក អំណោយរបស់ឧបនាយករដ្ឋមន្ត្រីអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ យកទៅប្រគល់ជូនបេក្ខជនប្រឡងបាក់ឌុប និទ្ទេស A ដែលគ្រួសារមានជីវភាពខ្វះខាត ហើយឪពុកម្ដាយមានពិការភាព រស់នៅក្នុង ភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពតឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគ របាលខេត្តកំពតបាននាំយកអំណោយ ម៉ូតូមួយគ្រឿង និង ថវិកា ២លានរៀលទៅប្រគល់ជូនគ្រួសារបេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A នោះឪពុកម្ដាយជាជនពិការនេះហើយនិង រួមមានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាការផ្ដល់ជូនរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកជំទាវ។

  បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស A នេះឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៉ីម អង្គរជ័យ នៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

 បើទោះបីជាឪពុកម្ដាយពិការនិង ជីវភាពខ្វះខាតយ៉ាងណារ ប៉ុន្ដែយុវជន អន ផានិត បានតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស A ហើយនៅថ្ងៃខាងមុខ មានបំណងចង់បន្ដសិក្សាផ្នែកវិស្វករ។

 ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនយុវជន អន ផានិត ដែលប្រឡងជាប់ហើយទទួលបាននិទ្ទេស A នៅពេលនេះលើកទឹកចិត្តឲ្យបន្ដខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជោគជ័យនិងថ្ងៃក្រោយនិងក្លាយទៅជាទំពាំងស្នងឬស្សីនៅថ្ងៃអនាគត។

(សឹង រ៉ាត់)