2023-12-01 12:12
237

ខេត្តពោធិ៍សាត់ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាត់ឱ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការីអញ្ជើញចូលរួមរំលែកទុក្ខសពលោក ម៉ាន់ រដ្ឋា ហៅ ពេជ្រ រដ្ឋា រស់នៅក្នុងភូមិ អូរ ហេង ឃុំ សំរោង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០០ម៉៤០ នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៣១ ឆ្នាំ។

នៅក្នុងវេលាដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការសោកស្ដាយ ចំពោះមរណភាពលោក ពេជ្រ រដ្ឋា ដែលជាការបាត់បង់កូន បងប្អូន មិត្តជាទីស្រឡាញ់ក្នុងគ្រួសារ និងជាការបាត់បងនូវធនធានមនុស្សប្រកបដោយទេពកោសល្យផ្នែកសិល្បចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោក ពេជ្រ រដ្ឋា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕