2023-12-03 01:12
143

(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងផែនការងារធនធានមនុស្សប្រជុំពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ជាមួយ លោកឧត្ដមសេនីយ៍វរសេនីយ៍ស្នងការរង វរសេនីយ៍ អនុសេនីយ៍ នាយ នាយរង នាយផ្នែក ការិយាល័យទាំង៣ចំណុះផែន។
ក្នុងកិច្ចប្រជុំនេះ លោកឧត្ដមសេនីយ៍ទោស្នងការបានជំរុញដល់លោកស្នងការរងទទួលផែនពង្រឹង និងគ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃ ចាប់ពីស្នងការរងដល់មន្ត្រីឱ្យបានល្អ។    ការិយាល័យបុគ្គលិក ត្រូវគ្រប់គ្រងការគោរពវិន័យរបស់កម្លាំងនគរបាលជាតិលេខ០០៦ និងបង្កើតក្រុមការងារគ្រប់គ្រងរាល់ឯកសាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិបញ្ជូនមក។
   ការិយាល័យបណ្តុះបណ្តាល ត្រូវរៀបចំផែនការបើកវគ្គបណ្ដុះបណ្ដាលរៀនសូត្រនៅនឹងកន្លែង និងត្រៀមបន្តបើកវគ្គបន្ថែមទៀត និងគ្រប់គ្រងបញ្ជីឈ្មោះមន្ត្រីនគរបាលដែលបានឆ្លងវគ្គសិក្សាក្នុងនិងក្រៅប្រទេស។
   លោកបានណែនាំដល់ការិយាល័យផ្សព្វផ្សាយអប់រំត្រូវតាមដានរាល់ព័ត៌មាន និងតាមគេហទំព័រនិងផ្សព្វផ្សាយព័ត៌មានរបស់កងកម្លាំងនគរបាលខេត្តដែរសម្រេចបាន។
លោកឧត្ដមសេនីយ៍ទោស្នងការ បានណែនាំដល់កងកម្លាំងនគរបាលក្នុងផែនធនធានមនុស្ស ត្រូវសាមគ្គីភាពផ្ទៃក្នុងនិងសហការជាមួយបណ្ដាអង្គភាពផ្សេងៗចំណុះស្នងការដ្ឋាននគរបាលខេត្តឱ្យបានស្អិតរល្មួត៕