2023-12-04 03:12
231

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១និង២៧នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ បុរសម្នាក់បើកម៉ូតូរេចង្កូតធ្លាក់ពីលើផ្លូវជាតិដួលបែកក្បាលស្លាប់ លើផ្លូវខេត្តលេខ២.៥៦៤ពីភូមិផ្គាំទៅភូមិស្វាយស ត្រង់ចំណុចចម្ការកៅស៊ូខាងលិចបន្ទាយទាហានចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុស្វាយចេក ។

នគរបាលមូលដ្ឋានបានឱ្យដឹងថាៈជនរងគ្រោះឈ្មោះ ម៉ៅ ចែ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ មុនពេលកើតហេតុជនរងគ្រោះជិះតែម្នាក់ឯង ដែលម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ១៩៩៩ គ្មានស្លាកលេខធ្វើដំណើរពីភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ត្រឡប់ទៅផ្ទះវិញនៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ក្នុងទិសដៅពីពីលិចទៅកើតមកដល់កន្លែងកើតហេតុបានរេចង្កូតធ្លាក់ពីលើចិញ្ចើមផ្លូវផ្នែកខាងស្តាំដួលម៉ូតូបោកក្បាលទៅនឹងថ្នល់បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។

នគរបាលបានបញ្ជាក់ថា៖ មូលហេតុជនរងគ្រោះបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ម៉ូតូខូចខាតស្រាលសាកសពរួមទាំងម៉ូតូត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕