2023-12-04 03:12
248

ខេត្តស្វាយរៀង៖    នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣  អាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
មន្ត្រីអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យម្នាក់ ឈ្មោះ ឡេ ថាន់ទៀង  អាយុ ៣៦ ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា នៅវេលាម៉ោង១០ និង១០ នាទីថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញ ពីលោក នុត នន្ទ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរងកងារាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកឬជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅផ្លូវកំពង់ស្ពានភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងរួមមាន៖  ក្រាមពណ៌សថ្លាចំនួន០៤ កញ្ចប់ មានទម្ងន់១៥.៩ ក្រាម (គិតទាំងសំបកវេចខ្ចប់)ម៉ូតូចំនួន០១ គ្រឿងទូរស័ព្ទចំនួន០១ គ្រឿងនិងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ៕