2024-01-30 07:01
62

បាត់ដំបង÷     តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង០០នាទីទៀបភ្លឺ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ ៥ ក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។បណ្ដាកឱ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនចូលពេទ្យតែម្តងុំ
ប្រភពដដែលបានបន្តថា÷ មុនពេលកើតហេតុគេបានឃើញរថយន្តបង្កការគ្រោះថ្នាក់ដោយខ្លួនឯងនេះបានបើកបរធ្វើដំណើរយ៉ាងលឿនហើយបានបុកទាំងកំរោលលាន់ស្នូរដូចរន្ទះបាញ់ រួចបានជ្រុលរេចង្កូតទៅបុករបងផ្ទះខ្ទេច និងប៉ើងដៃប៉ែលអេស្កាទម្ងន់ ១តោនប៉ើងជិត ១០ម៉ែត្រ សំណាងល្អមិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវពុំនោះទេអាចនឹងគ្រោះថ្នាក់ធំ។
    រថយន្តបង្កហេតុខ្លួនឯងនេះម៉ាកលុចស៊ីស RX ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២P-៦៨១៨ រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរ រួមទាំងអ្នករួមដំណើរក្នុងរថយន្តសរុបចំនួន ៣នាក់ ក្នុងនោះរបួសធ្ងន់ធ្ងរ ១នាក់ និងរបួសស្រាលបុរស ស្ត្រីចំនួន ២នាក់ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។
  ក្រោយការចុះពិនិត្យ វាស់វែង នគរបាលជំនាញបានស្ទួចរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍រងចាំការដោះស្រាយពេលក្រោយ៕ដ,ស សារឿន