2024-02-04 09:02
67

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងភរិយាព្រមទាំងក្រុមការងារ នារៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះ ចំនួន ០៣នាក់ ដែលរងរបួសត្រូវក្នុងហេតុការណ៍ខ្មាន់កាំភ្លេីង ០២នាក់ចូលបាញ់ប្រហារ ខណៈពេលកំពុងជួបជុំក្រុមគ្រួសារអាហារពេលល្ថាច។

ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះដែលរកការបាញ់ប្រហារដោយគ្រាប់កាំភ្លើងមានរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានណែនាំឱ្យដល់ជនរងគ្រោះ សូមសម្រាកព្យាបាលថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេងទៀត ព្រោះសមត្ថកិច្ចជំនាញក្នុងខេត្ត បានសហការជាមួយសមត្ថកិច្ជក្រសួង កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញា ដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ បន្ទាប់ពីធ្វេីការណែនាំរួចលោក និងភរិយា បានជូនថវិកាដល់ជនរងគ្រោះទាំងបីនាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០មុឺនរៀល ។

ក្នុងនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ និងសរសេីរដល់លោកគ្រូ អ្នកគ្រូពេទ្យ មានជំនាញច្បាស់លាស់សង្រ្គោះជីវិតជនរងគ្រោះបានទាន់ពេល ៕