2024-02-07 13:44
198

ភ្នំពេញ៖ ម្ចាស់​ជយលាភី​ការ​រចនា​ប្លង់គំនូរ និង​ជា​និស្សិត​ឆ្នាំទី​៣ នៅ​សាកល​វិទ្យាល័យ​ លី​មកុកវីង លោក ហោ មណីឬទ្ធ បាន​ពន្យល់ថា៖ ការ​រំលេច​ឈ្មោះ «ពហុកីឡ​ដ្ឋាន​ជាតិ» ជាអក្សរពណ៌ស នៅ​ចំ​ផ្នែក​កណ្ដាល​នៃ​ពណ៌ក្រហម និង​ពណ៌​ខៀវ លាយ​បញ្ចូលគ្នា​នេះ គឺ​ជា​ពណ៌តំណាង​ឱ្យ​ទង់​ជាតិ​ប្រទេស​កម្ពុជា»។ 

 ចំណែក​ពុម្ភ​អក្សរ ដែល​បាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​រៀប​កៅអី​ចេញ​ជា​ឈ្មោះ «ពហុកីឡដ្ឋានជាតិ» នេះ ត្រូវ​បាន​លោក ហោ មណីឬទ្ធ បញ្ជាក់​ថា «ជា​ពុម្ព​អក្សរ ដែល​បាន​រៀបចំ​ឡើង​តំណាងឱ្យ​អក្សរ​បាលី នៅ​ក្នុង​ភាសាខ្មែរ ដោយ​បាន​រចនា​ឡើង​ជាពិសេស សម្រាប់​បក​ប្រែ​អក្សរ​បាលី​ជាប្រព័ន្ធ​អក្សរ​ខ្មែរ ហើយ​ជា​ពុម្ព​អក្សរ​បាលី ដែល​អាច​អាន​បាន និង​ជា​ទូទៅ​មាន​នៅ​ក្នុង​សាស្ត្រាស្លឹករឹត និង​អក្សរ​សិល្ប៍​ពាក់​ព័ន្ធ»។ 

 និស្សិត​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា៖ «ចំពោះ​លំនាំ​ក្បាច់​ផ្កាចន្ទន៍​ពណ៌ស ដែល​បាន​រចនាឡើង​ទាំង​សង​ខាង​នៃ​ពហុកីឡ​ដ្ឋាន គឺ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ហើយ​ការប្រើ​ប្រាស់​ផ្កាចន្ទន៍​នេះ មាន​ជា​ទូទៅ​ក្នុង​ទម្រង់​សិល្បៈ​ផ្សេងៗ រួម​ទាំង​ស្ថាបត្យ​កម្ម វាយនភណ្ឌ និង​សិប្បកម្ម ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនៀម​ទម្លាប់ និង​ការ​បង្ហាញ​សិល្បៈ​ដ៏​ជ្រាល​ជ្រៅ​របស់​ប្រទេសកម្ពុជា»