2024-02-13 14:31
377

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា «ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។

ការលើកឡើងរបស់ លោករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ នៅទីស្តីការកហរសួង។

ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា «ក្រសួងមានកិច្ចការជាច្រើនដែលទីភ្នាក់ងារ UNOPS អាចផ្តល់ការគាំទ្រ និងសហការក្នុងការអនុវត្ត។ ការចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន គឺជាគោលនយោបាយអាទិភាពមួយរបស់ក្រសួង»។

ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា «ការចុះបញ្ជីដីធ្លីបាននិងកំពុងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង»៕