2024-02-17 02:02
73

ខេត្តកំពត ៖ ដោយសារមានសំណូមពរក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញ យើងខ្ញុំបានធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញ នេះជាគំរូស្លាកសញ្ញាដែលយើងខ្ញុំរៀបចំ ។ នេះជាការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ ។ 

លោកឧត្តមសេនីយ៍ទោ ស្នងការបន្តថា ៖ ហើយស្អែកនេះយើងខ្ញុំនិងរៀបចំយកទៅតំឡើងនៅតាមគោលដៅដែលយើងបានគ្រោងទុក។ ចំពោះការចុះបាញ់ល្បឿនក៏យើងខ្ញុំនៅបន្តប្រាប់បងប្អូនមុនមួយថ្ងៃដរដែល សង្ឃឹមថាបងប្អូននិងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូនជនរួមជាតិទាំងអស់និងសូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់ ៕