2024-02-18 01:02
71

(បាត់ដំបង)អគ្គីភ័យបានឆាបឆេះឃ្លាំងផ្ទុកអង្កាមមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៨យប់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចក្រុមទី១៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គិភ័យខាងលើនេះផ្តើមចេញពីការឆេះជញ្រ្ជាំង ហើយរាលដាលដល់ឃ្លាំងអង្កាមទំដែលមានហំ ១៥ម៉ែត្រ x ១៩ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី  ម្ចាស់ឃ្លាំងមានឈ្មោះប្រុស លីដា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  ។
   នៅក្នុងហេតុការណ៍នេះក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានចេញទៅជួយអន្តរា គមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ ពីរស៊ីទែនទើបអាចគ្រប់គ្រងស្ថានការ  បានទាំងស្រុង ។