2024-02-25 04:02
77

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ជនសង្ស័យ៥នាក់ករណីជិះម៉ូតូដេញកាប់ ប្លន់យកម៉ូតូបានសម្រេចនៅស្រុកស្វាយទាប។
  ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ខែកុម្ភ: ឆ្នាំ២០២៤ ចំណុចភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ មុត ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
២-ឈ្មោះពោជ ធ្នូកា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ សំណង់ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៣-ឈ្មោះ ឥត រតនា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៤-ឈ្មោះ គឹម សីហា ភេទប្រុស២៤ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
៥-ឈ្មោះ មឿន សុភាន ភេទប្រុសអាយុ២២ឆ្នាំមុខរបររោងចក្រមានទីលំនៅភូមិពពូល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ មាស ចន្ថន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករោងចក្រ មានទីលំនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល រីឯម៉ូតូម៉ាកHONDAឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1R-2730 ។
ប្រភពបន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
១-ម៉ូតូចំនួន០២គ្រឿង
២-ទូរស័ព្ទដៃចំនួន០៥គ្រឿង
៣-កាំបិតចំនួន០២ដើម
៤-ដាវចំនួន០១ដើម
៥-ដែកបូមម៉ូតូចំនួន០១
៦-ទួឡឺវីសចំនួន០១
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួននិងរក្សាទុកនៅអធិកានគរបាលស្រុកស្វាយទាប ដើម្បីចាត់ការតាមច្បាប់ ៕