2024-06-24 01:06
110

ភ្នំពេញ៖ លោកវរសេនីយ៍ ស ប៊ុនធឿសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ី ពេលនេះត្រូវប្រថ្នាក់ដាក់សំណើរទៅកាន់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីឈបមុខការបាត់បង់មុខដំណែងផ្អាកមុខដំណែង។ 

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអង្គភាព អឹម អេស ជេ ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ 
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មានថា៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ត្រឹមត្រូវ។ 

ក្រោយពេលមានជម្លោះនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីស្ដាប់របាយការណ៍របស់ការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទ ដូចខាងក្រោម៖

១- ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា ៤១ នៃអនុក្រឹត្យលេខ ២៩ អនក្រ.បក ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ 

២- ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពី លក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ មាត្រា ៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។” 

សូមបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានចុះធ្វើអធិការកិច្ចលេីលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន បន្ទាប់ពីលោកដឹកនាំកូនចៅប្រមាណ ៤ទៅ៥នាក់ ចុះទៅចាប់អ្នកបេីកបររថយន្ដតាក់ស៊ីម្នាក់ ព្រោះតែលុយថ្លៃដឹកកង់ហាត់ប្រាណ និងកញ្ចក់ឆ្លុះមុខធំ ដោយគំរាមចាប់ខ្លួន។  

លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង ជាអតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ចំនួន ០៤ឆ្នាំ ពាក់ព័ន្ធការប្រេីប្រាស់អំពើហិង្សាបណ្ដាលឲ្យមានពពលរដ្ឋជាប់ឃុំម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ ប៉ុន្តេពេលចេញពីពន្ធនាគារមកវិញ មានភ័ព្វព្រេងវាសនាតែងតាំងជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិនថែមទៀត និងផ្ទុះរឿងអាស្រូវសារថ្មីបែបនេះ៕