ខេត្តកំពត៖ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រថយន្តចំណុះ ១តោនកន្លះ១គ្រឿងបានបុកម៉ូតូចំពីមុខ បណ្តាលឱ្យមន្ត្រីយោធាម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង នៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំព ។មន្ត្រីយោធាដែលបានស្លាប់ក្នុងករណីខាងលើឈ្មោះ ប៉ែន ភក្តិ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដែលគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តចំណុះ១តោនកន្លះបានបុកម៉ូតូហុងដាឌ្រីមពេលបើកបរច្រាសទិសគ្នា បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង។
ប្រភពបានឱ្យដឹងថា មុនគ្រោះថ្នាក់កើតឡើង គេឃើញជនរងគ្រោះជិះម៉ូតូលើដងផ្លូវជាតិលេខ៣ ដោយល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។ លុះជិះដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៥-១១៦ ស្រាប់តែម៉ូតូជ្រុលចង្កូតរេទៅផ្នែកខាងឆ្វេងដៃ ក៏ត្រូវរថយន្តដែលបើកមកពីមុខក៏បុកពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូរូបនោះស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង។
ក្រោយគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តម៉ាកគា ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-8093 នៅក្បែរកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ។
ចំណែកវត្ថុតាងបាននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក៕