2024-10-07 09:58
97

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ចេញមកធ្វើការបញ្ជាក់សារជាថ្មី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នេះថា «សកម្មភាពរ៉ែអនាធិបតេយ្យ ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ដោយជំរុញ ឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន មានជាអាទិ៍ ការបង្កើត ឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែមនិងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម»។

ក្រសួងបានលើកឡើងយ៉ាងដូច្នេះថា៖ «រាល់សកម្មភាពធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។ 

ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់      ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន មានជាអាទិ៍ ការបង្កើត ឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែក ដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែ ប្រកបដោយចីរភាព»។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យត្រូវបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ។

 ក្រសួងក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមការអនុវត្តច្បាប់និងទប់ស្កាត់បទល្មើសទាំងនេះ ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពលផងដែរ៕