បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្តក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបងកើនជាងឆ្នាំមុនជាង៩%។
លោក ហម អរុណ បានបញ្ជាក់ថាដោយមានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តដែលមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័នចូលរួមផងនោះ នៅក្នុងឱកាសពិធីប្រណាំងទូក បណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ ប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្នាក់នៅក្នុងខេត្តបាត់ដំបង និងមកពីតំបន់ផ្សេងៗជាច្រើនទៀត ក៏ដូចជាប្រជាពលរដ្ឋមកពីខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបងសរុបមានចំនួន៤៦១,៧៩១នាក់។
លោកបន្តថា ចំនួននេះការកើនឡើងចំនួន៩.៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៤២១,៧០៥នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិចំនួន៤៦១,៥៦៨នាក់ មានការកើនឡើង៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២២៣នាក់ មានការកើនឡើង ៨.៧៨% បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥នាក់។
លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ហេតុផលដែលប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងអន្តរជាតិ បានមកលេងពិធីប្រណាំងទូក បណ្តែតប្រទីបនៅខេត្តបាត់ដំបង មានការកើនឡើងនាពេលនេះ គឺដោយសារតែគណៈកម្មការរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង បានរៀបចំមានលក្ខណៈពិសេសជាងឆ្នាំមុនៗ តាំងពីការរៀបចំកែលម្អភ្លើងពណ៌នៅតាមដងផ្លូវ សួនច្បារអមសងខាងស្ទឹងសង្កែ និងវិមានឯករាជ្យមានភាពស្រស់ស្អាត និងការរៀបចំប្រទីបខ្នាតធំរបស់អង្គភាពសំខាន់ៗ ក្នុងខេត្តចំនួន៧ បានដាក់តាំងបង្ហាញនៅក្នុងស្ទឹងសង្កែ ដែលប្រទីបនីមួយៗបានបង្ហាញពីសក្តានុពល និងភាពរីកចម្រើនលើគ្រប់វិស័យ របស់មន្ទីររៀងៗខ្លួន ដែលជាការទាក់ទាញមួយដ៏សំខាន់នាឱកាសពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបងកាន់តែមានភាពអធឹកអធម និងច្រើនកុះករ។
លោក ហម អារុណ បានធ្វើការអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ សូមមកលេងកម្សាន្តបន្ថែមទៀត ខណៈពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង នៅសល់ពេលមួយថ្ងៃទៀត គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
លើសពីនេះ និងជាពិសេសសូមបងប្អូន អញ្ជើញមកភ្លក្សរសជាតិមុខម្ហូបអាហាររបស់អ្នកបាត់ដំបង ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងមិនមានតម្លើងថ្លៃទាំងមុខម្ហូប និងសេវាស្នាក់នៅនោះឡើយ ព្រោះជាបន្តបន្ទាប់នៅមុនពិធី បុណ្យទានចូលមកដល់ មន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង តែងតែចុះធ្វើការផ្សព្វផ្សាយណែនាំបន្ថែមដល់សេវាករ ក្នុងវិស័យទេសចរណ៍ទាំងអស់ មិនឱ្យមានការតម្លើងថ្លៃលើមុខម្ហូប និងសេវាស្នាក់នៅនោះទេ ដើម្បីកុំឱ្យមានភាពថ្នាំងថ្នាក់ពីភ្ញៀវទេសចរ និងធ្វើឲ្យភ្ញៀវទេសចរ ជាប់ចិត្តបានមកលេងនាពេលក្រោយៗទៀតផងដែរ៕