រតនគីរី៖ ក្រុមហ៊ុនអភិវឌ្ឍន៍លើដំណាំកសិឧស្សាហកម្ម (ចេក) មានឈ្មោះ «ហ័ងអាញ់ លំផាត» ត្រូវបានពលរដ្ឋប្រមាណ ១០០ គ្រូសារ រស់នៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ចោទប្រកាន់ថា បានកាយផ្តេចផ្លូវមិនឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ទៅស្រែចំការ និងដឹកជញ្ជូនកសិផលបានឡើយ។
សកម្មភាពកាយផ្តាច់ផ្លូវពីសំណាក់ក្រុមហ៊ុនចម្ការចេកវៀតណាម «ហ័ងអាញ់» ធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងឆ្លងកាត់ផ្លូវនោះ មានប្រតិកម្មយ៉ាងខ្លាំង ព្រោះជាផ្លូវដែលអ្នកស្រុកចេញចូលទៅស្រែចំការតាំងពីដូនតាគាត់មកម៉្លេះ។
មកដល់ឆ្នាំ២០១៥ ក្រុមហ៊ុនវៀតណាមមកវិនិយោគជាមួយរាជរដ្ឋាភិបាលដាំដំណាំដូងប្រេងបានមួយឆ្នាំ លុះដល់ឆ្នាំ២០១៦ក៏ឈូសចោលដុតចោល ដំណាំដូងប្រេងនោះ បែរមកដាំចេកវិញ រហូតមកដល់សព្វថ្ងៃ។
ក្រុមប្រជាពលរដ្ឋ បានរៀបរាប់ថា ក្នុងកំឡុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុនចំការចេក «ហ័ងអាញ់» ធ្លាប់បានដុតស្ពានមួយកន្លែងចោល ដើម្បីផ្តាច់ផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនោះ និងមិនបានបញ្ជាក់ពីមូលហេតុជូនប្រជាជននោះឡើយ។ លុះដល់ឆ្នាំ២០២៤ នេះ អ្នកភូមិបាននាំគ្នាមកដើរផ្លូវនេះ ដោយដាក់លូបណ្តោះអាសន្ន ស្រាប់តែនៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០២៤ ក្រុមហ៊ុន «ហ័ងអាញ់» យកគ្រឿងចក្រ (អេស្កាវាទ័រ) មកកាយផ្តាច់ផ្លូវចោលតែម្តង។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្នផ្លូវដែលត្រូវក្រុមហ៊ុនដំណាំចេកវៀតណាម កាយផ្តេចនេះ មានប្រជាជនប្រមាណ ១០០ គ្រួសារ ដែលធ្វើដំណើរដើរចេញចូលទៅធ្វើស្រែចំការ និងដឹកដំណាំកសិផលផ្សេងៗ
លោក នូ មីង មេឃុំសេរីមង្គល នៅថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០២៤ នេះ បានប្រាប់អ្នកសារព័ត៌មានថា៖ ក្រុមហ៊ុន ហ័ងអាញ់ បានកាយផ្តាច់ផ្លូវដែលប្រជាជនរបស់លោកអាស្រ័យផល និងឆ្លងកាត់ទៅស្រែចម្ការជារៀងរាល់ឆ្នាំនោះលោកមិនទាន់ដឹងមានផលប៉ះពាល់ប៉ុន្មានគ្រួសារឡើយ រីឯក្រុមហ៊ុនចម្ការចេកក៏ពុំបានផ្តល់ដំណឹងមកអាជ្ញាធរឃុំដែរ។
ក្រោយមានការប្រតិកម្មរបស់អ្នកភូមិដែលរងផលប៉ះពាល់ដោយការកាយផ្តេចផ្លូវពីសំណាក់ក្រុមហ៊ុនចំការចេកវៀតណាមខងលើ គណ:បញ្ជាការឯកភាពស្រុកកូនមុំ បានចាត់តាំងលោក លោក ផន សុភាព អភិបាលរងស្រុកកូនមុំ ដឹកនាំកម្លាំងចម្រុះចុះទៅត្រួតពិនិត្យចំណុចទីតាំងដែលក្រុមហ៊ុនកាយផ្តាច់ផ្លូវនោះ ឃើញមានចំនួនបីទីតាំងដែលក្រុមហ៊ុនបានកាត់ផ្តាច់ គឺទីតាំងទី១៖ ត្រង់ចំណុច ទួលតាដែប (ទួលខ្មោច) មានការកាយផ្តាច់ផ្លូវចាស់ទំហំទទឹង ១.២ ម៉ែត្រ ប្រវែងប្រប្រហែងជាង ៣០ ម៉ែត្រ។ ទីតាំងទី២៖ ត្រង់ចំណុច អូរតាំងរាំង ជីកកាយលូមុខកាត់ប្រហែល ១.២ ម៉ែត្រ ចំនួន ០៣ កង់ និងផ្តាច់ផ្លូវប្រហែល ៧ ម៉ែត្រ និង ទីតាំងទី៣៖ ត្រង់ចំណុច អូរតាំងរាំង ក្រុមហ៊ុនបានដុតកំទេចស្ពានឈើ ០១កន្លែង កាលពីឆ្នាំ២០២៣ និងកាយផ្លូវចោលប្រវែងជាង ៤០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
តាមរយ:ថ្នាក់ដឹកនាំស្រុកកូនមុំ និងខេត្តរតនគិរី ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្រី្តនៃកម្ពុជា ជួយអន្តរាគមន៍ចាត់មន្ត្រីជំនាញពាក់ព័ន្ធឱ្យចុះដោះស្រាយវិវាទរវាងក្រុមហ៊ុន ហ័ងអាញ់ ជាមួយប្រជាពលរដ្ឋឱ្យបានឆាប់រហ័សផង ព្រោះក្រុមហ៊ុនមួយនេះ តែងតែធ្វើទុក្ខបុព្វម្នេញមកលើប្រជាពលរដ្ឋជាញឹកញាប់ និងស្នើសុំឲ្យក្រុមហ៊នរៀបចំផ្លូវនោះឡើងវិញ ដើម្បីបានធ្វើដំណើរមកកាន់ស្រុកកូនមុំដូចសព្វដង និងដឹកកសិផល មកកាន់ទីផ្សារនោះជាដើម៕