2023-05-19 06:05
264


ខេត្តបាត់ដំបង៖ សត្វគោ០២ក្បាលត្រូវរន្ទះបាញ់បណ្តាលអោយងាប់ចំណុចព្រៃល្មៀត ស្ថិតនៅក្នុងភូមិស្វាយយ៉ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣នេះ។


សមត្ថកិច្ចបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញភ្លៀងបានធ្លាក់រាយប៉ាយនៅតាមបណ្តាស្រុកមួយចំនួន ក្នុងនោះស្រុករុក្ខគិរី ក៏មានភ្លៀងធ្លាក់ផងដែរដោយលាយឡំជាមួយនិងផ្គររន្ទះផងនោះ បានបាញ់ប្រហារទៅលើសត្វគោចំនួន០២ក្បាលបណ្តាលអោយងាប់ដេកស្តូកស្តឹងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅចំណុចទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើរបាយការណ៍ បន្ទាប់មកក៏បានប្រគល់គោដែលងាប់អោយម្ចាស់យកចាត់ចែងតាមការគួរ៕