2023-05-19 06:05
272


ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យផ្ទះប្រជាពលរដ្ឋមួយខ្នងលក់គ្រឿងសង្ហារឹមត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ ។


ម្ចាស់ផ្ទះឈ្មោះ ហែម សុភាព ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះប្រភេទថ្ម មានទំហំទទឹង៨ម៉ែត្រ បណ្តោយ២៤ម៉ែត្រ ។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីផ្នែកខាងក្រោយយ៉ាងសន្ធោសន្ធៅបង្កជាអណ្តាតភ្លេីងភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែដោយសារតែស្ថានភាពផ្សែងកាន់តែខ្លាំងឡេីងៗពិបាកនិងការចូលបាញ់ទេីបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 
ក្នុងរង្វង់ប្រតិបត្តិការខាងលេីរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងមកអន្តរាគមន៍ ដោយរថយន្តអង្គភាព៧១១ចំនួន៣គ្រឿង រថយន្តស្នងការនគរបាលរាជធានីចំនួន២គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការឆាបឆេះខាងលេីមកពីឆ្លងចរន្តអគ្គិសនី ហេីយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេដោយខូចខាតទ្រព្យសម្បត្តិមួយចំនួន៕